អំពីសមាគម


សមាគមសហគមន៍សុភមង្គល(ស.ស.ស)ត្រូវបានបង្កើតឡើងដោយលោកស្រី គី សំភី ហើយត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨

សមាគមនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង និងអស់ពីចិត្តរបស់លោកស្រី ដែលបានចំណាយពេលវេលា
ចុងក្រោយនៃឆាកជីវិតរបស់គាត់ គឺគិតចាប់ថ្ងៃពេលដែលគាត់ចូលនិវត្តន៍ពីសមាគមគ្រួសារយើងរហូតដល់ដង្ហើម
ចុងក្រោយរបស់គាត់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
សមាគមនេះក៏ជាមរតកថ្មីមួយទៀតដ៏ថ្លៃថ្លា និងមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមការងាររបស់សមាគមសហគមន៍
សុភមង្គល។ទន្ទឹមនឹងនេះ សមាគមបង្កើតឡើងដោយផ្អែកលើធាតុសំខាន់ៗដូចខាងក្រោម៖
១. ទស្សនវិស័យ
សមាគមសហគមន៍សុភមង្គលចង់ឃើញកុមារកម្ពុជាទទួលបានការការថែទាំ ការលូតលាស់ ការអប់រំ ការអភិវឌ្ឍ ត្រូវបានគេគោរពសិទ្ធិ និងសេចក្តីត្រូវការរបស់ពួកគេ។
២. បេសកកម្ម
សមាគមសហគមន៍សុភមង្គលចូលរួមបង្កើតឱ្យមានបរិស្ថានដែលជំរុញដល់ការអភិវឌ្ឍ បញ្ញា រាងកាយ ភាសា សីលធម៌រស់នៅ និងភាពសុខដុមតាមរយៈ
•    គាំទ្រនិងលើកកម្ពស់ការអប់រំកុមារតូច ដោយបត់បែនទៅតាមបរិបទនៃភូមិនីមួយៗក្នុងសហគមន៍គោលដៅ។
•    ពង្រឹងនិងលើកកម្ពស់ការថែទាំ ការអប់រំកូនៗក៏ដូចជាទំនាក់ទំនងរវាងឪពុកម្តាយនឹងកូនៗ។
•    សហការជាមួយរដ្ឋអំណាចមូលដ្ឋាន អង្គការជាតិ អង្គការអន្តរជាតិ និងម្ចាស់ជំនួយនានាក្នុងការធ្វើឱ្យប្រសើរ
ឡើងនូវការអប់រំកុមារតូច និងគាំទ្រការងារអប់រំឪពុកម្ដាយចំពោះកូនៗ។
•    ចូលរួមក្នុងការអភិវឌ្ឍប្រភពធនធានមនុស្ស និង ពង្រឹងភាពម្ចាស់ការ ព្រមទាំងទទួលខុសត្រូវរបស់គ្រួសារ។
•    ចែករំលែកបទពិសោធន៍ ផ្នែកបច្ចេកទេស ដល់បណ្ដាញក្រសួងអប់រំ យុវជន និងកីឡា និងអង្គការពាក់ព័ន្ធ។
៣. គុណតម្លៃ
•    ការគោរពសិទ្ធិកុមារ សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងភាពសុខដុមរបស់គ្រួសារ។
•    ការគោរពភាពជាដៃគូអភិវឌ្ឍន៍ (គ្រួសារ អាជ្ញាធរមូលដ្ឋាន ស្ថាប័នផ្សេងៗ អង្គការជាតិ និងអន្ដរជាតិ) និងម្ចាស់ជំនួយ។
•    ការប្តេជ្ញាចិត្តខ្ពស់រក្សាឱ្យបាននូវ ប្រសិទ្ធិភាព ប្រសិទ្ធិផល តម្លាភាព និងគណៈនេយ្យភាពការងារ