តើអ្វីទៅជាគម្រោងការលើកកម្ពស់ការអប់រំ និងជីវភាពរបស់កុមាររស់នៅតំបន់ដាច់ស្រយាល?
គម្រោងការលើកកម្ពស់ការអប់រំ និងជីវភាពរបស់កុមាររស់នៅតំបន់ដាច់ស្រយាល(Education and Livelihood Improvement of Children in Rural Areas) គឺជាគម្រោងដំបូងរបស់សមាគមសហគមន៍សុភមង្គល ហើយក៏
ជាគម្រោងចុងក្រោយរបស់លោកស្រី គី សំភី នាយិកាប្រតិបត្តិ និងជាស្ថាបនិកសមាគមសហគមន៍សុភមង្គល ដែល
លោកស្រីបានខិតខំអស់កម្លាំងកាយចិត្តក្នុងការចុះទៅសិក្សាអំពីស្ថានភាពរបស់ប្រជាជនក្នុងសហគមន៍(ស្រុកសូទ្រ
និគម និងស្រុកពួក) ប្រមូលទិន្នន័យ ពីខេត្តសៀមរាប ក្នុងគោលបំណងផលិតគម្រោងនេះឱ្យលេចចេញជារូបរាងឡើង។
បន្ទាប់ពីបានបញ្ចប់ការបង្កើតគម្រោងនេះលោកស្រីនាយិកាក៏ដូចជាក្រុមការងារសមាគមបានសម្រេចចិត្តបញ្ជូនសំណើគម្រោងនេះទៅអង្គការ Fondazione Apsara Onlus ដែលស្ថិតនៅប្រទេសអ៊ីតាលី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
ប៉ុន្មានខែក្រោយមក អង្គការ Fondazione Apsara Onlus បានឆ្លើយតបជាវិជ្ជមានចំពោះសំណើគម្រោងនេះ ហើយសកម្មភាពគម្រោងនេះក៏បានចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២១ គឺសម្រាប់រយៈពេលមួយឆ្នាំ។
តើគម្រោងនេះត្រូវបានបង្កើតឡើងដើម្បីអ្វីខ្លះ?
គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយលើកកម្ពស់ការសិក្សារបស់កុមារតូចៗនៅថ្នាក់មត្តេយ្យសិក្សា
និងបឋមសិក្សានៅក្នុងតំបន់គោលដៅក្រីក្រចំនួនពីរស្រុកនៃខេត្តសៀមរាបគឺស្រុកសូទ្រនិគមនិងស្រុកពួកតាមរយៈការជួយ
ជួសជុលថ្នាក់រៀនជួយឧបត្ថម្ភជាសម្ភារៈគរុកោសល្យដល់លោកគ្រូ អ្នកគ្រូ ឬនាយកសាលា សម្ភារៈអនាម័យនៅតាម
សាលានិងល្បែងក្រៅថ្នាក់សម្រាប់កុមារ។
លើសពីនេះទៀតសកកម្មភាពគម្រោងក៏បានជួយជាកញ្ចប់ថវិកាដល់គ្រួសារក្រីក្រដែលមានកុមារក្រោមអាយុ១៤ឆ្នាំ
សម្រាប់ប្រកបអាជីវកម្មខ្នាតតូចទៅតាមជំនាញដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងអាចឱ្យកូនៗបន្តការសិក្សា
ទៅមុខទៀតបាន។
 |
| លោកស្រីគី សំភី កំពុងអង្គុយធ្វើការនៅផ្ទះរបស់គាត់ |