ដោយមានការគាំទ្រជាថវិកាសម្រាប់អនុវត្តគម្រោង«ការលើកកម្ពស់ការអប់រំ និងជីវភាពគ្រួសាររបស់កុមារនៅ
តំបន់ដាច់ស្រយាល» ពីអង្គការ Fondazione Apsara Onlus ក្រុមការងាររបស់សមាគមសហគមន៍សុភមង្គល
បានចុះទៅជួបជាមួយប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៅតាមតំបន់គោលដៅៈ
ស្រុកសូទ្រនិគម
១.ពិភាក្សាការងារជាមួយលោកអនុប្រធានការិយាល័យអប់រំស្រុក កាលពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០
២.ពិភាក្សាការងារជាមួយលោកមេឃុំដានរុន កាលពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០
៣.ពិនិត្យសាលាវត្តសីលា កាលពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០
៤.ពិនិត្យសាលាមត្តេយ្យបេង កាលពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០
ស្រុកពួក
១.ពិភាក្សាការងារជាមួយលោកប្រធានការិយាល័យអប់រំស្រុកពួក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០
២.ពិភាក្សាការងារជាមួយនាយិកាសាលាទៀបាញ់គំរូរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០
៣.ពិភាក្សាការងារជាមួយ លោកជំទប់ទី១ ឃុំពួក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០
ការចុះជួបទាំងនេះក្នុងគោលបំណងពិនិត្យទីតាំងសាលា ជម្រាបជូនព័ត៌មានស្តីពីគម្រោងរបស់សមាគម និងសុំកិច្ចសហការពីការិយាល័យអប់រំស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងតំបន់គោលដៅផងដែរ។


