សកម្មភាពសំខាន់ៗ

យើងទាំងអស់គ្នាជាក្រុមការងារសមាគមសហគមន៍សុភមង្គលសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររបស់លោកស្រី គី សំភី នាយិកាសមាគមសហគមន៍សុភមង្គល ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីកន្លែងកំណើតរបស់លោកស្រី គឺនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ដោយសារតែការចែករំលែកចំណេះដឹង ការជួយលើកកម្ពស់ការងារអភិវឌ្ឍន៍ក្នុងសហគមន៍ ជាពិសេសសហគមន៍ក្រីក្រ  នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយនោះ លោកស្រី គី សំភី មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានាទទួលស្គាល់ការងារ និងការខិតខំប្រឹងប្រែងរបស់លោកស្រី។ លើសពីនេះទៀត ព្រោះតែភាពល្បីរន្ទឺការធ្វើការងារបានល្អព្រមទាំងការដឹកនាំបានល្អប្រសើរទៀតនោះលោកស្រីបាន
ទទួលមេដាយពីរដ្ឋាភិបាលប្រទេសបារាំងតាមរយៈស្ថានទូតបារាំងប្រចំានៅប្រទេសកម្ពុជាទៀតផង។

សូមចុចត្រង់នេះដើម្បីចូលទៅកាន់ជីវប្រវត្តិ និងស្នាដៃផ្សេងទៀតរបស់លោកស្រី