សកម្មភាពសំខាន់ៗ

ក្នុងការអនុវត្តសកម្មភាពគម្រោង ការលើកកម្ពស់ការអប់រំ និងជីវភាពរបស់កុមាររស់នៅតំបន់ដាច់ស្រយាល នៅក្នុងស្រុក
សូទ្រនិគម និងស្រុកពួកនៃខេត្តសៀមរាប សមាគមសហគមន៍សុភមង្គល ក្រោមការឧបត្ថម្ភថវិកាពី Fondazione Apsara Onlus បានជួសជុលថ្នាក់រៀន ទ្វារ បង្អួចសាលា ឬថ្នាក់រៀនដែលបែកបាក់ខូចខាត ផ្តល់ជូនសម្ភារៈសិក្សា សម្ភារៈអនាម័យ សម្ភារៈគរុកោសល្យ និងល្បែងក្រៅថ្នាក់សម្រាប់កុមារនៅតាមសាលាមត្តេយ្យសិក្សា និងបឋមសិក្សា។
លើសពីនេះទៀតសមាគមក៏បានផ្តល់ជាកញ្ចប់ថវិកាសម្រាប់ការប្រកបអាជីវកម្មខ្នាតតូចទៅតាមជំនាញមានការចិញ្ចឹមជ្រូក បោកសំលៀកបំពាក់ ចាក់កន្ត្រក លក់ផ្លែឈើ លក់គ្រឿងទេសជាដើម។
 
(លោកស្រី ឆឹង ឆែបចាប់ផ្តើមចញ្ចឹមជ្រូកបន្ទាប់ពីទទួលបានកញ្ចប់ថវិកាពីសមាគម)
 
(លោកស្រី ទឿម ទី និងស្វាមីចាប់ផ្តើមអាជីវកម្មបោកសំលៀកបំពាក់បន្ទាប់ពីទទួលបានកញ្ចប់ថវិកាពីសមាគម)
 
(ល្បែងក្រៅថ្នាក់សម្រាប់កុមារនៅៅសាលាបឋមសិក្សារើល ស្រុកពួក ខេត្តសៀមរាប)
 
(ល្បែងក្រៅថ្នាក់សម្រាប់កុមារនៅសាលាមេត្តេយ្យសិក្សាលោមព្រលឹង ស្រុកសូទ្រនិគម ខេត្តសៀមរាប)