សកម្មភាពសំខាន់ៗ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងផុតទៅ ក្រុមការងាររបស់អង្គការ Fondazione Apsara Onlus នៅប្រទេសអ៊ីតាលីបានធ្វើទស្សនកិច្ចមួយនៅសាលាមេត្តេយ្យសហគមន៍បេង ដែលមានទីតាំងនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលទទួលស្វាគមន៍ដោយលោកស្រី គី សំភី នាយិកាសមាគមសហគមន៍សុភមង្គល។ កន្លងមកអង្គការ Fondazione Apsara Onlus តែងតែជួយគាំទ្រជាថវិកាជារៀងរាល់ឆ្នាំដល់សមាគមដែលដឹកនាំ ដោយលោកស្រី គី សំភី (តាំងពីសមាគមគ្រួសារយើង ដល់ សមាគមថ្មី គឺ សមាគមសហគមន៍សុភមង្គល) ដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឥឡូវនេះអង្គការ Fondazione Apsara Onlus បានក្លាយជាម្ចាស់ជំនួយសម្រាប់រយៈពេលយូរអង្វែងរបស់
សមាគមសហគមន៍សុភមង្គល។ នេះជាកត្តាមួយដែលជំរុញឱ្យសមាគមបន្តការងារអភិវឌ្ឍន៍នៅតាមបណ្តា
សហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់សមាគម