ទោះបីជាក្នុងអំឡុងពេលអនុវត្តសកម្មភាពគម្រោងនេះ ត្រូវប្រឈមមុខនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩យ៉ាង
ណាក៏ដោយ ក៏សមាគមសហគមន៍សុភមង្គលរិះរកមធ្យោយដ៏សមស្របដើម្បីពង្រឹង ឬចែករំលែកចំណេះដឹងស្តីពីការ
គាំទ្រដល់ការអប់រំរបស់ឪពុកម្តាយចំពោះកូនៗតាមរយៈប្រព័ន្ធឌីជីថល Google Meet។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក កុច នាក់ ប្រធានគម្រោង និងលោក ប៉ាបញ្ញា មន្ត្រីជំនាញផ្នែកប្រឹក្សា
យោបល់ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលពីចម្ងាយទៅដល់ប្រធានក្រុមឪពុកម្តាយចំនួន៣នាក់ ដែលផ្តោតសំខាន់ទៅលើប្រធានបទ៖
១. កិច្ចការពារកុមារ
២. សុខភាពឪពុកម្តាយ
៣. ទំនាក់ទំនងក្នុងគ្រួសារ
៤. តួនាទីឪពុកម្តាយ និងកាតព្វកិច្ចរបស់កូនៗ
៥. ការអភិវឌ្ឍន៍កុមារ
៦. ការអប់រំកូនៗជាវិជ្ជមាន
ការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះ គឺជាជំហានដំបូងរបស់សមាគម ដើម្បីឈានទៅដល់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត ការតាមដានការអនុវត្តន៍របស់ប្រធានក្រុមឪពុកម្តាយ ក៏ដូចជាការចែករំលែកចំណេះដឹងបន្ត។

0 commentaires:
Post a Comment