Tuesday, October 26, 2021

របាយការណ៍ប្រចាំឆ្នាំ(ខែតុលា ឆ្នាំ២០២០ ដល់ ខែកញ្ញា ឆ្នាំ២០២១)

ដើម្បីឆ្លើយតបទៅនឹងផែនការអនុវត្តសកម្មភាពគម្រោង ការលើកកម្ពស់ការអប់រំ និងជីវភាពកុមារ នៅតំបន់ដាច់ស្រយាល សមាគមសហគមន៍សុភមង្គលបានខិតខំខ្នះខ្នែងបំពេញការងារដែលបានគ្រោង និងរិះរកវិធីដែលល្អប្រសើរ ហើយអាចបត់បែនទៅតាមបរិបទសម័យជំងឺកូវិដ១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន ទាំងក្នុងការប្រកបរបរចិញ្ចឹមជីវិត ទាំងការបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយក្នុងគោលបំណងធ្វើសកម្មភាពមនុស្សធម៌ ដោយសារសហគមន៍ស្ទើរតែទូទាំងប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ដើម្បីបង្ការការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ ក៏ចាប់តាំងពីខែតុលា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសមាគមនៅតែតស៊ូ ពុះពារគ្រប់ឧបសគ្គ ដើម្បីចុះជួបមន្ត្រីភូមិ ឃុំ ស្រុក ដែលជាតំបន់គោលដៅពេលណាដែលរាជរដ្ឋាភិបាលផ្អាកការបិទខ្ទប់។ ជាក់ស្តែងក្រុមការងារសមាគម បានបំពេញការងារតាមផែនការក្នុងគម្រោងបានល្អប្រសើរគួរជាទីពេញចិត្តដូចដែលបានអធិប្បាយក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគម។

សូមចុចត្រង់នេះដើម្បីអានរបាយការណ៍ និងករណីសិក្សារបស់អ្នកទទួលផល




0 commentaires:

Post a Comment